សំនុំឥណទានលើសសមតុល្យត្រៀមខ្លួនជាស្រេចដើម្បី
ជួយបំពេញតម្រូវការហិរញ្ញវត្ថុរយៈពេលខ្លីសម្រាប់ប្រើប្រាស់ទៅបង្វិល ឬក៏តម្រូវការសាច់ប្រាក់ ផ្សេងៗសម្រាប់អាជីវកម្មរបស់លោកអ្នក។
អត្ថប្រយោជន៍
-
លោកអ្នកមិនចាំបាច់ព្រួយបារម្ភ ព្រោះមានសាច់ប្រាក់គ្រប់គ្រាន់នៅពេលត្រូវការ
-
អត្រាការប្រាក់ប្រកួតប្រជែងទៅតាមចំនួនឥណទានសុំខ្ចី
-
ជួលសម្រួលតម្រូវការទុនបង្វិល និងតម្រូវការហិរញ្ញវត្ថុសម្រាប់រយៈពេលខ្លី
-
ងាយស្រួលក្នុងការប្រើប្រាស់
លក្ខណៈពិសេស
-
ផ្តល់ជូនជារូបិយប័ណ្ណដុល្លារអាមេរិក និងប្រាក់រៀលខ្មែរ ដែលបានកត់ត្រានៅក្នុងគណនីចរន្តរបស់លោកអ្នក
-
អត្រាការប្រាក់ត្រូវបានកំណត់ដោយតម្លាភាព ហើយប្រែប្រួលទៅតាមកម្រិតឥណទានផ្តល់ជូន
-
ការប្រាក់ត្រូវបានគិតជាប្រចាំថ្ងៃ រីឯការទូទាត់ការប្រាក់ត្រូវធ្វើឡើងរៀងរាល់ដំណាច់ខែ
-
កម្រិតឥណទានដែលអាចបន្តជាថ្មីដែលលោកអ្នកអាចដក និងទូទាត់សងដោយឥតល័ក្ខខ័ណ្ឌ
-
អាចធ្វើប្រតិបត្តិការតាមរយៈមូលប្បទានប័ត្រ តាមរយៈបណ្ដាញអ៊ីធឺណិត eBiz របស់ធនាគារ ANZ Royal និងតាមរយៈសាខាធនាគារ
-
ការអនុម័តផ្តល់ឥណទានគឺអាស្រ័យលើការវាយតម្លៃហានិភ័យរបស់ធនាគារ ។
ហិរញ្ញវត្ថុលើដើមទុនបង្វិលរបស់យើងខ្ញុំ រួមមាន សំនុំឥណទានលើសសមតុល្យ។