កិច្ចព្រមព្រៀងអាជីវកម្ម

កិច្ចព្រមព្រៀងអាជីវកម្មនៃធនាគារ ANZ Royal រួមមានព័ត៌មានមានតម្លៃ និងការបំពេញល័ក្ខខ័ណ្ឌសំខាន់ៗទាក់ទងទៅនឹងបទដ្ឋានប្រតិបត្តិការ។

កិច្ចព្រមព្រៀងអាជីវកម្មរួមមានៈ

១- លិខិតផ្តល់សេវាកម្ម ដែលនឹងត្រូវប្រគល់ឲ្យអាជីវករ នៅពេលដែលទទួលបានការបំពេញសេវាកម្មពីធនាគារ

២- ល័ក្ខខ័ណ្ឌទូទៅ (PDF 2.42MB)

៣- ការបញ្ជាក់អំពើការប្រើប្រាស់ ប្រព័ន្ឋអ៊ីនធឺណិតដែលមានសុវត្ថិភាព(បើមាន)។

៤- ល័ក្ខខ័ណ្ឌពិសេសនានា រួមបញ្ចូលទាំងការណែនាំអំពីប្រតិបត្តិការៈ

អ្វីទៅជា សំណើសងដើមវិញ (Retrieval Request)?

សំណើសងដើមវិញ ត្រូវបានបញ្ជូនទៅអាជីវករនៅពេលម្ចាស់កាត ឬធនាគារដែលចេញកាតធ្វើការជំទាស់នឹងប្រតិបត្តិការលើកាត ដែលដំណើរការ ដោយអាជីវករ។

ធនាគារដែលជាប់ពាក់ព័ន្ឋ ឬធនាគាររបស់អាជីវករនឹងទាក់ទងទៅអាជីវករ ដើម្បីទទួលយកឯកសារទាក់ទងនឹង ប្រតិបត្តិការដែលមានទំនាស់។

** ព័ត៌មានបន្ថែម សូមចូលអានកិច្ចព្រមព្រៀងអាជីវកម្ម ឬទាក់ទងមកផ្នែកបម្រើអតិថិជន ២៤ម៉ោង នៃធនាគារ ANZ Royal

អ្វីទៅជាការទូទាត់ត្រឡប់វិញ (Chargeback)?

ការទូទាត់ត្រឡប់វិញ គឺជាពាក្យមួយប្រើនៅពេលដែល ម្ចាស់កាតអេទ្បិចត្រូនិកធ្វើការជំទាស់ដោយជោគជ័យ ចំពោះប្រតិបត្តិការណាមួយ ហើយនៅ ពេលដែលប្រតិបត្តិការនោះត្រូវកំណត់ឲ្យអាជីវករទទួលយកវិញ។

ករណីទូទាត់ត្រឡប់វិញនេះ អាចមានផលប៉ះពាល់ហិរញ្ញវត្ថុមកលើអាជីវកម្មលោកអ្នក។ ជាការសំខាន់ ដែលត្រូវយល់ដឹងគ្រប់ ជ្រុងជ្រោយអំពីកាតព្វកិច្ច របស់លោកអ្នក ដំណើរការពាក់ព័ន្ឋ និងផលវិបាកដែលអាចកើតមាន។ សម្រាប់ព័ត៌មានបន្ថែម សូមអានកិច្ចព្រមព្រៀងអាជីវកម្ម ។

ចំណុចចាប់ផ្តើមនៃការទូទាត់ត្រឡប់វិញ គឺនៅពេលដែលម្ចាស់កាតអេទ្បិចត្រូនិកបង្ហាញប្រតិបត្តិ

ការមួយលើរបាយការណ៍ហិរញ្ញវត្ថុរបស់ពួកគេ ដែលពួកគេចង់ធ្វើការទូទាត់ត្រឡប់ក្រោយ។ នៅពេលដែលទំនាស់កើតទ្បើង ផលវិបាកធ្លាក់មកលើអាជីវករ ដែលជាអ្នកផ្តួចផ្តើមឲ្យមានប្រតិបត្តិការ ហើយដែលត្រូវបង្ហាញអះអាងថា ប្រតិបត្តិការនោះបានកើតមានទ្បើងនិងមានដំណើរការត្រឹមត្រូវ។  សម្រាប់ព័ត៌មានបន្ថែម  សូមអាន ដំណើការទូទាត់ត្រឡប់វិញ។

ការទូទាត់ត្រឡប់វិញ អាចកើតទ្បើងដោយសារមូលហេតុមួយចំនួន រួមមាន នៅពេលដែលម្ចាស់ប័ណ្ណ ឬធនាគារ របស់ពួកគេ ធ្វើទំនាស់យ៉ាងសមរម្យ ប្រឆាំងនឹងការប្រតិបត្តិការលក់ ដោយសំអាងហេតុផលមួយចំនួន។ ឬ កើតទ្បើង នៅពេលដែលអាជីវករ មិនបានបំពេញទៅតាមកាតព្វកិច្ចរបស់ខ្លួន ដែលមានចែងក្នុងកិច្ចព្រមព្រៀងអាជីវកម្ម ដែលទាក់ ទងនឹងប្រតិបត្តិការនោះ។ សម្រាប់ព័ត៌មានបន្ថែម  សូមអាន មូលហេតុជាទូទៅនៃការទូទាត់សងវិញ។

ដំណើរការទូទាត់ត្រប់វិញ

ជំហានទី ១

ជំហានទី ២

ជំហានទី ៣

ប្រសិនបើភាគីអាជីវករមិនធ្វើតាមសំណើ ឬមិនបានដោះស្រាយឲ្យបានជាទីពេញចិត្តទេ ចំនួនទឹកប្រាក់ក្នុងទំនាស់ នឹងត្រូវទូទាត់សងវិញ ដោយដក ចេញពីគណនីណាមួយរបស់អាជីវករនៅក្នុងធនាគារ ANZ Royal  ហើយនឹងត្រូវទូទាត់ ទៅឲ្យម្ចាស់កាត។ ជាការចាំបាច់ណាស់ ដែលអាជីវករត្រូវ ឆ្លើយតបភ្លាមៗ ទៅនឹងឯកសារវិក្កយប័ត្រ ឬសំណើសុំឯកសារគាំទ្រ ពីធនាគារ ANZ Royal ការមិនរវល់នឹងសំណើនាំឲ្យមានការទូទាត់សង ដោយដកចេញពីគណនីទូទាត់ណាមួយរបស់លោកអ្នកដែលមាននៅក្នុងធនាគារ ANZ Royal ។ 

** សម្រាប់ព័ត៌មានបន្ថែម សូមអានកិច្ចព្រមព្រៀងអាជីវកម្ម ឬទំនាក់ទំនងផ្នែកបម្រើអតិថិជន ២៤ ម៉ោង ធនាគារ ANZ Royal ។ 

  

មូលហេតុរួមខ្លះនៃការទូទាត់ត្រឡប់សងវិញ

លោកអ្នកអាចកាត់បន្ថយគ្រោះថ្នាក់នៃការទូទាត់សងវិញ ដោយការអនុវត្តតាមជាប្រចាំ ឲ្យបានត្រឺមត្រូវនៃការទទួលយកកាត និងប្រតិបត្តិការដូច ដែលមានបង្ហាញក្នុងកិច្ចព្រមព្រៀងអាជីវកម្មរបស់លោកអ្នក។

** ឧទាហរណ៍ខាងលើនេះ មិនមែនជាការចៃដន្យទេ ដែលប្រតិបត្តិការអាចនឹងត្រូវទូទាត់សងមកវិញចំពោះអាជីវករ។

ព័ត៌មានបន្ថែម សូមអានកិច្ចព្រមព្រៀងអាជីវកម្ម ឬទំនាក់ទំនងផ្នែកបម្រើអតិថិជន ២៤ ម៉ោង ធនាគារ ANZ Royal ។ 

ការទប់ស្កាត់ការក្លែងបន្លំ

ការទប់ស្កាត់ការក្លែងបន្លំ ត្រូវបានបង្កើតទ្បើងដើម្បីផ្តល់ជូនលោកអ្នក នូវព័ត៌មានសំខាន់អំពីរបៀបដែលអាជីវកររបស់ធនាគារ ANZ Royal ដូចជាលោកអ្នកអាចការពារខ្លួនទប់នឹងការបន្លំបាន។

ត្រួតពិនិត្យប័ណ្ណ 

 រកមើលលក្ខណៈពិសេសដែលធានាចំពោះកាតឥណទាន (សូមផ្ទៀងលេខរៀង និងរូបភាពនៅទំព័របន្តបន្ទាប់)

១. ពិនិត្យមើលរូបភាពបង្កប់របស់សត្វព្រាប គឺរូបនេះស្ថិតក្នុងទម្រង់ជា ៣ឌី (3D) ហើយរូបនេះហាក់ដូចមានចលនា បើយើងបង្វិលកាតចុះទ្បើងៗ ។

២. លេខគណនីដែលផុសចេញមកត្រូវតែដូចគ្នានឹងលេខគណនីនៅលើឯកសារលក់ ដូចជាវិក្កយប្រ័តលក់ជាដើម។

៣. លេខកាតមូលប្បទានប័ត្រ ចាប់ផ្តើមពីលេខ ៤ នេះទៅ ។

៤. ពិនិត្យមើលតួលេខផុស ហើយដែលបានបោះពុម្ពមុន ថាតើ ដូចគ្នានឹងតួលេខ ៤ ខ្ទង់ដំបូងនៃលេខកាតដែរ ឬទេ? ហើយនៅពេលកោស ឬឆ្កូត ក៏មិនរលុបដែរ។

៥. ពិនិត្យមើលថា ឈ្មោះដែលផុសចេញនៅលើកាត ត្រឹមត្រូវនឹងភេទរបស់អតិថិជន (ឈ្មោះជាភាសាអង់គ្លេស បែងចែកដាច់ពីគ្នា  រវាងឈ្មោះមនុស្សស្រី និងឈ្មោះមនុស្សប្រុស) ។

៦. ពិនិត្យមើលកាលបរិច្ឆេទកំណត់សុពលភាព។

៧. ពិនិត្យមើលអក្សរ V អណ្ដែត មានលក្ខណៈជាក្បាច់ក្បូរ។

៨. ពិនិត្យមើលកាត MasterCard ដែលមានពណ៌ចំរុះត្រួតលើគ្នា ហើយបោះពុម្ពបញ្ឆិតមានមុំ ៤៥ ដឺក្រេ។

៩. លេខ ៤ ខ្ទង់ចុងក្រោយរបស់លេខគណនី និងលេខកូដសុពលភាព ៣ ខ្ទង់ បោះពុម្ពទ្រេតមកខាងឆ្វេង។

១០. ហត្ថលេខាលើវិក្កយប័ត្រលក់ ត្រូវតែដូចគ្នានឹងហត្ថលេខានៅខ្នងកាត។

១១. ពិនិត្យមើលរូបភាពបង្កប់ ក្នុងនៅទម្រង់ជា ៣ឌី (3D)  ដែលស្ថិតនៅជាន់ពីលើអក្សរ MasterCard ដែលបោះពុម្ពនៅខាងក្រោម។

១២. លេខគណនីដែលផុសចេញត្រូវដូចគ្នានឹងលេខគណនីនៅលើវិក្កយប័ត្រលក់។

១៣. លេខគណនីមូលប្បទានប័ត្រ ចាប់ផ្តើមពីលេខ ៥ នេះទៅ ។

១៤. ពិនិត្យមើលលេខផុស ដែលបោះពុម្ពមុន ផ្គូផ្គងនឹងលេខ ៤ ខ្ទង់ដំបូង ហើយនៅពេលកោសឬឆ្កូត ក៏មិនរលុបដែរ។

១៥. ពិនិត្យមើលថា ឈ្មោះដែលផុសចេញនៅលើកាត ត្រឹមត្រូវនឹងភេទរបស់អតិថិជន (ឈ្មោះជាភាសាអង់គ្លេសបែងចែកដាច់ពីគ្នា រវាងឈ្មោះមនុស្សស្រី និងឈ្មោះមនុស្សប្រុស) ។

១៦. ពិនិត្យមើលកាលបរិច្ឆេទកំណត់សុពលភាព។

១៧. លក្ខណៈធានាសុវត្ថិភាពដែលប្លែកពីគេ ត្រូវតែមាន។

១៨. ពិនិត្យមើលកាត MasterCard ដែលមានពណ៌ចំរុះត្រួតលើគ្នា ហើយបោះពុម្ពបញ្ឆិតមានមុំ ៤៥ ដឺក្រេ។

១៩. លេខ ៤ ខ្ទង់ចុងក្រោយរបស់លេខគណនី និងលេខកូដសុពលភាព ៣ ខ្ទង់ បោះពុម្ពទ្រេតមកខាងឆ្វេង។

២០. ហត្ថលេខាលើវិក្កយប័ត្រលក់ ត្រូវតែដូចគ្នានឹងហត្ថលេខានៅខ្នងកាត។

** ព័ត៌មានបន្ថែម សូមអានកិច្ចព្រមព្រៀងអាជីវកម្ម ឬទំនាក់ទំនងផ្នែកបម្រើអតិថិជន ២៤ ម៉ោង ធនាគារ ANZ Royal ។ 

លោកអ្នកត្រូវមានកម្មវិធី Adobe Reader ដើម្បីអាចមើលឯកសារប្រភេទ PDF ។ លោកអ្នកអាចទាញយកកម្មវិធី Adobe Reader មកប្រើដោយឥត គិតថ្លៃ។