ធនាគារ ANZ Banking Group បានជួយគាំទ្រអាជីវកម្មនានាក្នុងទីផ្សារហិរញ្ញវត្ថុ និងអាជីវកម្មអាស៊ីតាំងពីទសវត្សឆ្នាំ៧០ មកម៉េ្លះ។ យើងខ្ញុំផ្តល់ជូន អតិថិជននូវសេវាកម្មធនាគារតាមទំនាក់ទំនងជាប្រពៃណី និងដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត។ យើងខ្ញុំមានបទពិសោធន៍ ដែលអាចជួយលោកអ្នកចំពោះបញ្ហាស្វែងរក ហិរញ្ញវត្ថុធ្វើពាណិជ្ជកម្មជំរុញឲ្យមានកំណើន ការទិញយកអាជីវកម្មមួយ និងកម្មវិធីរកអ្នកបន្តវេន ឬស្នងមរតក។ ប្រធានផ្នែកទំនាក់ទំនងដ៏មានបទពិសោធន៍របស់ យើងខ្ញុំយល់ដឹងច្បាស់អំពីបញ្ហាដោយទ្បែកៗ ដែលកើតមានចំពោះអាជីវកម្មឯកជន។
ជំនាញក្នុងវិស័យផ្សេងៗ នៃពាណិជ្ជកម្ម រួមមានៈ
- កសិពាណិជ្ជកម្ម
- ធនធានធម្មជាតិ
- អចលនទ្រព្យ
- អ្នកប្រើប្រាស់ និងសេវាកម្ម
- បង្កើតជំនួញច្រើនមុខ ច្រើនប្រភេទ
- ទូរគមនាគមន៍ ប្រព័ន្ឋផ្សព្វផ្សាយ កម្មវិធីកំសាន្ត និងបច្ចេកវិជ្ជា
- ទឹក ភ្លើង ហេដ្ឋារចនាសម្ព័ន្ឋ និងរដ្ឋាភិបាល
ព័ត៌មានពិស្តារអំពីសារជីវកម្ម និងស្ថាប័នធនាគារ ANZ