យើងខ្ញុំ បាន​បង្កើត​សេវា​នេះ​ឡើង​សម្រាប់​ភាព​សាមញ្ញ និង ងាយ​ស្រួល​ដល់​លោក​អ្នក​ទទួល​បាន​ការ​ចំណេញលទ្ធភាព​ប្រើប្រាស់​គណនី​របស់​លោក​អ្នក​ជា​មួយ​នឹង​ធនាគារ​ ANZ Royal តាមរយៈ​សេវាកម្ម​តាមប្រព័ន្ធ​អ៊ីនធើណែត។ 

ជាមួយ​សេវាកម្ម​ធនាគារ ANZ Royal តាមប្រព័ន្ធ​អ៊ីនធើណែត លោក​អ្នក​ចំណេញ​លទ្ធភាព​ប្រើប្រាស់​ជាអន្តរជាតិ​ចំពោះ​គណនី​របស់​លោក​អ្នក​ដែលបម្រើជូន​24​ម៉ោង​ក្នុង​មួយ​ថ្ងៃ 7​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​នៅ​ក្នុង​មជ្ឈដ្ឋាន​មួយ​ដែល​ប្រើប្រាស់​ការ​ប្រមូល​ផ្ដុំ​នូវ​លក្ខណៈ​ពិសេស​ប្រកប​ដោយ​សុវត្ថិភាព។ លោក​អ្នក អាច​តភ្ជាប់​​គណនី​ជាច្រើន​​នៃ​ធនាគារ ANZ Royal ទៅ​នឹង​សេវាកម្ម​ធនាគារ ANZ Royal តាមប្រព័ន្ធ​អ៊ីនធើណែត។ 

ប្រសិន​បើ​បច្ចុប្បន្ន លោក​អ្នក​មិន​មែន​ជា​អតិថិជនដែលប្រើប្រាស់សេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត

ការ​ក្លាយ​ទៅ​ជា​អតិថិជនដែលប្រើប្រាស់​សេវាកម្ម​ធនាគារ​ ANZ Royal តាមប្រព័ន្ធ​អ៊ីនធើណែត មាន​លក្ខណៈ​ងាយស្រួល​បំផុត!   ធនាគារ ANZ Royal ផ្ដល់​នូវ​ផលិតផល និង សេវាកម្ម​ជា​ច្រើន​ដែល​គេ​អាច​មាន​លទ្ធភាព​ប្រើប្រាស់តាមរយៈ​សេវាកម្ម​ធនាគារ ANZ Royal តាមប្រព័ន្ធ​អ៊ីនធើណែត​បាន។ 

ជាមួយ​សេវាកម្ម​ធនាគារ ANZ Royal តាមប្រព័ន្ធ​អ៊ីនធើណែត លោក​អ្នក​ចំណេញ​លទ្ធភាព​ប្រើប្រាស់​ជាអន្តរជាតិ​​ចំពោះ​គណនី​របស់​លោក​អ្នក ដែលបម្រើជូន​24​ម៉ោង​ក្នុង​មួយ​ថ្ងៃ 7​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​នៅ​ក្នុង​មជ្ឈដ្ឋាន​មួយ​ដែល​ប្រើប្រាស់​ការ​ប្រមូល​ផ្ដុំ​នូវ​លក្ខណៈ​ពិសេស​ប្រកប​ដោយ​សុវត្ថិភាព។ 

ប្រសិន​បើ​លោក​អ្នក ចង់​ស្វែងយល់​អំពី​អត្ថ​ប្រយោជន៍​នៃ​សេវាកម្ម​ធនាគារ ANZ Royal តាមប្រព័ន្ធ​អ៊ីនធើណែត សូម​មេត្តា​ទាក់ទងធនាគារ សម្រាប់​ព័ត៌មាន​បន្ថែមទៀត។

ការ​ចាប់​ផ្ដើម​ជា​មួយ​នឹង​សេវាកម្ម​ធនាគារ ANZ Royal តាមប្រព័ន្ធ​អ៊ីនធើណែត ងាយ​ស្រួល​បំផុត។   គ្រាន់តែ​អនុវត្ត​តាមជំហាន​ដូច​តទៅ៖

  1. ទាញ​យក និង បំពេញបែបបទ​ចុះ​ឈ្មោះ របស់ធនាគារ ANZ Royal ដូចខាងក្រោម។ លោក​អ្នក អាច​តភ្ជាប់​​គណនី​ជាច្រើន​​នៃ​ធនាគារ ANZ Royal ទៅ​នឹង​សេវាកម្ម​ធនាគារ ANZ Royal តាមប្រព័ន្ធ​អ៊ីនធើណែត។   សូម​មេត្តា​កត់​សម្គាល់​ថា លោក​អ្នក​អាច​ត​ភ្ជាប់​តែ​គណនី​​ធនាគារ ANZ Royal ណាដែល​លោក​អ្នក​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ចូល​ប្រើប្រាស់​តែ​ប៉ុណ្ណោះ។ 
  2. សូម​អញ្ជើញ​ទៅ​កាន់សាខា​ធនាគារ ANZ Royal ដើម្បី​ដាក់​បែបបទ​ចុះ​ឈ្មោះ​របស់​លោក​អ្នក។
  3. សូមទទួលនូវ​លិខិត​ស្វាគមន៍ 'Welcome' ដែល​មាន​បញ្ជាក់​ព័ត៌មាន​លម្អិតនៃ​ការ​ចុះ​ឈ្មោះ​របស់​លោក​អ្នក។ 
  4. សូមទូរស័ព្ទទាក់ទងមណ្ឌលជំនួយផ្នែកសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត ដើម្បីទទួលយក​ពាក្យ​សម្ងាត់​បណ្ដោះ​អាសន្ន​ ក្នុងការ​ចុះ​សុពលភាព​សេវាកម្ម​ធនាគារ ANZ Royal តាមប្រព័ន្ធ​អ៊ីនធើណែត។​មណ្ឌលជំនួយផ្នែក​​សេវាកម្ម​ធនាគារ ANZ Royalតាម​ប្រព័ន្ធអ៊ីនធើណែត​ដំណើរការ​​24ម៉/7ថ្ងៃ។ លេខ​ទូរស័ព្ទៈ 023 999 000 ។ លេខ​ទូរស័ព្ទ​សម្រាប់​ការ​ហៅ​ពី​ក្រៅ​ប្រទេស +855 23 999 000 ។
  5. ក្នុង​ករណី​លោក​អ្នក​ចាំបាច់​ត្រូវ​ការ​ជំនួយ​ណា​មួយ​នោះ សូម​ទូរស័ព្ទ​ទាក់ទង​មណ្ឌលជំនួយផ្នែក​​សេវាកម្ម​ធនាគារ​ ANZ Royal តាមប្រព័ន្ធ​អ៊ីនធើណែត 24ម៉/7​ថ្ងៃ តាមរយៈ​លេខៈ 023 999 000។  លេខ​សម្រាប់​ហៅ​ពីក្រៅ​ប្រទេសៈ +855 23 999 000

បែបបទ​ចុះ​ឈ្មោះ​

បែបបទរៀបចំ​​ការ​ប្រើប្រាស់ – សម្រាប់​ការផ្លាស់ប្ដូរ ចំពោះ​សេវាកម្ម​ធនាគារ​ ANZ Royal តាមប្រព័ន្ធ​អ៊ីនធើណែត

លក័្ខខណ័្ឌ​ប្រើប្រាស់​សេវាកម្ម​

 

លោកអ្នកត្រូវមានកម្មវិធី Adobe Reader ដើម្បីអាចមើលឯកសារប្រភេទ PDF ។ លោកអ្នកអាចទាញយកកម្មវិធី Adobe Reader មកប្រើដោយឥត គិតថ្លៃ។