យើងខ្ញុំ បានបង្កើតសេវានេះឡើងសម្រាប់ភាពសាមញ្ញ និង ងាយស្រួលដល់លោកអ្នកទទួលបានការចំណេញលទ្ធភាពប្រើប្រាស់គណនីរបស់លោកអ្នកជាមួយនឹងធនាគារ ANZ Royal តាមរយៈសេវាកម្មតាមប្រព័ន្ធអ៊ីនធើណែត។
ជាមួយសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត លោកអ្នកចំណេញលទ្ធភាពប្រើប្រាស់ជាអន្តរជាតិចំពោះគណនីរបស់លោកអ្នកដែលបម្រើជូន24ម៉ោងក្នុងមួយថ្ងៃ 7ថ្ងៃក្នុងមួយសប្ដាហ៍នៅក្នុងមជ្ឈដ្ឋានមួយដែលប្រើប្រាស់ការប្រមូលផ្ដុំនូវលក្ខណៈពិសេសប្រកបដោយសុវត្ថិភាព។ លោកអ្នក អាចតភ្ជាប់គណនីជាច្រើននៃធនាគារ ANZ Royal ទៅនឹងសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត។
ប្រសិនបើបច្ចុប្បន្ន លោកអ្នកមិនមែនជាអតិថិជនដែលប្រើប្រាស់សេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត
ការក្លាយទៅជាអតិថិជនដែលប្រើប្រាស់សេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត មានលក្ខណៈងាយស្រួលបំផុត! ធនាគារ ANZ Royal ផ្ដល់នូវផលិតផល និង សេវាកម្មជាច្រើនដែលគេអាចមានលទ្ធភាពប្រើប្រាស់តាមរយៈសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែតបាន។
ជាមួយសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត លោកអ្នកចំណេញលទ្ធភាពប្រើប្រាស់ជាអន្តរជាតិចំពោះគណនីរបស់លោកអ្នក ដែលបម្រើជូន24ម៉ោងក្នុងមួយថ្ងៃ 7ថ្ងៃក្នុងមួយសប្ដាហ៍នៅក្នុងមជ្ឈដ្ឋានមួយដែលប្រើប្រាស់ការប្រមូលផ្ដុំនូវលក្ខណៈពិសេសប្រកបដោយសុវត្ថិភាព។
ប្រសិនបើលោកអ្នក ចង់ស្វែងយល់អំពីអត្ថប្រយោជន៍នៃសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត សូមមេត្តាទាក់ទងធនាគារ សម្រាប់ព័ត៌មានបន្ថែមទៀត។
ការចាប់ផ្ដើមជាមួយនឹងសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត ងាយស្រួលបំផុត។ គ្រាន់តែអនុវត្តតាមជំហានដូចតទៅ៖
- ទាញយក និង បំពេញបែបបទចុះឈ្មោះ របស់ធនាគារ ANZ Royal ដូចខាងក្រោម។ លោកអ្នក អាចតភ្ជាប់គណនីជាច្រើននៃធនាគារ ANZ Royal ទៅនឹងសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត។ សូមមេត្តាកត់សម្គាល់ថា លោកអ្នកអាចតភ្ជាប់តែគណនីធនាគារ ANZ Royal ណាដែលលោកអ្នកទទួលបានការអនុញ្ញាតឲ្យចូលប្រើប្រាស់តែប៉ុណ្ណោះ។
- សូមអញ្ជើញទៅកាន់សាខាធនាគារ ANZ Royal ដើម្បីដាក់បែបបទចុះឈ្មោះរបស់លោកអ្នក។
- សូមទទួលនូវលិខិតស្វាគមន៍ 'Welcome' ដែលមានបញ្ជាក់ព័ត៌មានលម្អិតនៃការចុះឈ្មោះរបស់លោកអ្នក។
- សូមទូរស័ព្ទទាក់ទងមណ្ឌលជំនួយផ្នែកសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត ដើម្បីទទួលយកពាក្យសម្ងាត់បណ្ដោះអាសន្ន ក្នុងការចុះសុពលភាពសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត។មណ្ឌលជំនួយផ្នែកសេវាកម្មធនាគារ ANZ Royalតាមប្រព័ន្ធអ៊ីនធើណែតដំណើរការ24ម៉/7ថ្ងៃ។ លេខទូរស័ព្ទៈ 023 999 000 ។ លេខទូរស័ព្ទសម្រាប់ការហៅពីក្រៅប្រទេស +855 23 999 000 ។
- ក្នុងករណីលោកអ្នកចាំបាច់ត្រូវការជំនួយណាមួយនោះ សូមទូរស័ព្ទទាក់ទងមណ្ឌលជំនួយផ្នែកសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត 24ម៉/7ថ្ងៃ តាមរយៈលេខៈ 023 999 000។ លេខសម្រាប់ហៅពីក្រៅប្រទេសៈ +855 23 999 000។
បែបបទចុះឈ្មោះ
- សេវាកម្មធនាគារ ANZ Royalតាមប្រព័ន្ធអ៊ីនធើណែត – បែបបទចុះឈ្មោះបុគ្គល (PDF 360kb)
- សេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត – បែបបទចុះឈ្មោះក្រុមហ៊ុន (PDF 824kb)
- សេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត – បែបបទចុះឈ្មោះសម្រាប់អ្នកប្រើប្រាស់ដែលមានការអនុញ្ញាត (PDF 272kb)
បែបបទរៀបចំការប្រើប្រាស់ – សម្រាប់ការផ្លាស់ប្ដូរ ចំពោះសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត
- សេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត – បែបបទរៀបចំការប្រើប្រាស់សំរាប់បុគ្គល (PDF 408kb)
- សេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត – បែបបទរៀបចំការប្រើប្រាស់សម្រាប់ក្រុមហ៊ុន (PDF 768kb)
លក័្ខខណ័្ឌប្រើប្រាស់សេវាកម្ម
លោកអ្នកត្រូវមានកម្មវិធី Adobe Reader ដើម្បីអាចមើលឯកសារប្រភេទ PDF ។ លោកអ្នកអាចទាញយកកម្មវិធី Adobe Reader មកប្រើដោយឥត គិតថ្លៃ។