គណនីបង្កើនភាពងាយស្រូល
គណនីបង្កើនភាពងាយស្រួលរបស់ធនាគារ ANZ Royal ជាប្រភេទគណនីសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃដ៏ល្អឥតខ្ចោះដោយផ្តល់ជូននូវ អត្ថប្រយោជន៏ជាច្រើនក្នុងចំណោមគណនីបុគ្គលផ្សេងទៀតដែលមាននៅក្នុងប្រទេសកម្ពុជា។
លក្ខណៈពិសេស
- ទទួលបានកាត ATM ដែលអាចប្រើប្រាស់បាន 24 ម៉ោងក្នុង1ថ្ងៃ-7 ថ្ងៃ ក្នុង1សប្តាហ៍ជាមួយបណ្តាញម៉ាស៊ីន ATM ជាង 130 កន្លែងទូទាំងប្រទេសកម្ពុជា
- ទូទាត់ថ្លៃទំនិញតាមម៉ាស៊ីនឆូតកាត អេឡិចត្រូនិច ជាច្រើនកន្លែង
- ប្រើប្រាស់សេវាកម្មធនាគារតាមប្រពន្ឋ័អ៊ិនធឺណិត ដោយឥតគិតថ្លៃ
- ផ្ទេរប្រាក់ទៅកាន់អតិថិជនដែលប្រើប្រាស់គណនី ANZ Royal ផ្សេងទៀតដោយឥតគិតថ្លៃ
- បង់វិក្ក័យប័ត្រអគ្គិសនី EDC តាមរយៈម៉ាស៊ីន ATM ដោយឥតគិតថ្លៃ (សំរាប់ភ្នំពេញ និងទីរួមខេត្តកណ្តាល)
- បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃតាមម៉ាស៊ីន ATM ដោយឥតគិតថ្លៃ
- ទទួលបានរបាយការណ៍គណនីដោយឥតគិតថ្លៃ (ម្តងក្នុងមួយខែ)
- បង្កើតការផ្ទេរប្រាក់ជាអចិន្ត្រៃយ៏ដោយឥតគិតថ្លៃ
- បើកគណនីជារូបិយប័ណ្ណប្រាក់ដុល្លារសហរដ្ឋអាមេរិក ឬប្រាក់រៀល
មានជំរើសសំរាប់កាត ATM ដែលអាចដកប្រាក់បាននៅក្រៅប្រទេស
កម្រៃសេវាប្រចាំខែ
- គិតថ្លៃ 3ដុល្លារ ប្រសិនបើសមតុល្យជាមធ្យមតិចជាង 500ដុល្លារ
- គិតថ្លៃ 1ដុល្លារ ប្រសិនបើសមតុល្យជាមធ្យមចាប់ពី 500ដុល្លារ ដល់ 5,000ដុល្លារ
- ឥតគិតថ្លៃ ប្រសិនបើសមតុល្យជាមធ្យមច្រើនជាង5,000ដុល្លារ
ដើម្បីបើកគណនីបង្កើនភាពងាយស្រួល លោកអ្នកចាំបាច់ត្រូវ៖
- ទៅកាន់សាខាណាមួយរបស់ធនាគារ ANZ Royal ដែលនៅជិតលោកអ្នក
- ដាក់ប្រាក់បញ្ញើដំបូងយ៉ាងតិចបំផុតត្រឹម 500 ដុល្លារ
- មានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន*
- ទទួលយកកាត ATM ពីសាខាដែលលោកអ្នកបានស្នើសុំ
*សម្រាប់អតិថិជនបរទេសត្រូវមាន៖
- លិខិតឆ្លងដែនជាមួយទិដ្ឋាការដែលមានសុពលភាពយ៉ាងតិច6ខែ និង
- កិច្ចសន្យាការងារ ឬលិខិតបញ្ជាក់ការងារ ឫ
- អាជ្ញាប័ត្រធ្វើអាជីវកម្ម
ព័ត៌មានបន្ថែម សូមទាក់ទងបុគ្គលិក ធនាគារ ANZ Royal