គណនីមូលប្បទានប័ត្រធនាគារ ANZ Royal អាចឲ្យលោកអ្នកបើកគណនី ដោយដាក់ឈ្មោះតែម្នាក់ ឬច្រើននាក់។ សៀវភៅមូលប្បទានប័ត្រ និងកាត Access នឺងផ្តល់ជូនតាមរយៈគណនីនេះ។
ប្រសិនបើលោកអ្នកធ្វើប្រតិបត្តិការញឹកញាប់ ហើយមានបំណងចង់បាន សៀវភៅមូលប្បទានប័ត្រ នោះគណនីមូលប្បទានប័ត្រ ធនាគារ ANZ Royal គឺស័ក្តិសមបំផុតសម្រាប់លោកអ្នក។
លោកអ្នកអាចធ្វើប្រតិបត្តិការ ដោយគ្មានកំណត់ នៅតាមរយៈសាខាធនាគារ ANZ Royal ម៉ាស៊ីន ATM មូលប្បទានប័ត្រ ម៉ាស៊ីនឆូតកាតអេឡិចត្រូនិក និង ប្រើប្រាស់សេវាកម្មធនាគារតាមប្រពន្ឋ័អ៊ិនធឺណិត ដោយឥតកំណត់ ។
លក្ខណៈពិសេស
- អាចធ្វើការទូទាត់ប្រាក់ដែលមានចំនួនច្រើនជាមូលប្បទានប័ត្រ ជាមួយអ្នកណាម្នាក់នៅក្នុងប្រទេសកម្ពុជាដោយងាយស្រួល
ការប្រើប្រាស់ប្រាក់
- តាមរយៈសាខាធនាគារ ANZ Royal ម៉ាស៊ីន ATM មូលប្បទានប័ត្រ និងម៉ាស៊ីនឆូតកាតអេឡិចត្រូនិក
លទ្ឋភាពក្នុងការដាក់ប្រាក់បញ្ញើទៀងទាត់
- មាន- រួមទាំងប្រាក់បៀវត្សរ៍ និងប្រាក់ចំណូលទៀងទាត់នានា
កម្រៃ និងថ្លៃសេវាកម្ម
- សូមប្រឹក្សាជាមួយបុគ្គលិកយើងខ្ញុំនៅសាខាណាមួយ ឬ ផ្នែកសេវាកម្មបម្រើអតិថិជនតាមទូរស័ព្ទ ២៤ ម៉ោង
សមតុល្យអប្បបរមា
- សមតុល្យអប្បបរមាពេលបើកគណនី 1,000 ដុល្លារអាមេរិក
- សមតុល្យអប្បបរមាសម្រាប់រក្សាគណនី 500 ដុល្លារអាមេរិក
កម្រៃប្រចាំខែសម្រាប់រក្សាគណនី
- ប្រសិនបើសមតុល្យជាមធ្យមក្នុងគណនីទាបជាង 500 ដុល្លារអាមេរិកនឹងត្រូវកាត់ពីគណនី 3ដុល្លារអាមេរិក
- ប្រសិនបើសមតុល្យជាមធ្យមក្នុងគណនីពី500 ដល់5,000 ដុល្លារអាមេរិកនឹងត្រូវកាត់ពីគណនី 1ដុល្លារអាមេរិក
- ប្រសិនបើសមតុល្យជាមធ្យមក្នុងគណនីលើសពី 5,000 ដុល្លារអាមេរិកនឹងមិនត្រូវកាត់ពីគណនីឡើយ
ថ្លៃសេវាកម្ម និងកម្រៃផ្សេងៗអាចនឹងធ្វើការទូទាត់ជូនវិញ។
ដើម្បីបើកគណនីមូលប្បទានប័ត្រលោកអ្នកចាំបាច់ត្រូវ៖
- ទាក់ទងមកបុគ្គលិកធនាគារផ្នែកប្រឹក្សាហិរញ្ញវត្ថុបុគ្គលដែលនៅជិតលោកអ្នក
- សូមបង្ហាញអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន*
- ទទួលយកកាត ATM ពីសាខាដែលអ្នកបានស្នើសុំ
*សម្រាប់ជនបរទេសត្រូវមានឯកសារបន្ថែមដូចជា៖ កិច្ចសន្យាការងារ ឬអាជ្ញាប័ត្រ ធ្វើអាជីវកម្ម។
ព័ត៌មានបន្ថែម សូមទាក់ទងបុគ្គលិកធនាគារ ANZ Royal