តើត្រូវធ្វើដូចម្តេចដើម្បីទទួលបានកាតឥណទានធនាគារANZ Royal?
- មកកាន់សាខាធនាគារ ANZ Royal ដែលនៅជិតបំផុត ដើម្បីប្រឹក្សាជាមួយបុគ្គលិកជំនាញផ្នែកកាតឥណទាន
- បើកគណនីប្រតិបត្តិការ ធនាគារ ANZ Royal (ប្រសិនបើលោកអ្នកមិនទាន់មានគណនីនៅធនាគារ ANZ Royal) ដើម្បីរៀបចំ កាតឥណទានជូនលោកអ្នក
- បំពេញបែបបទ ដោយមានជំនួយពីបុគ្គលិកធនាគារ ANZ Royal
- បង្ហាញឯកសារចាំបាច់នានា ៖
- ឯកសារសម្គាល់ខ្លួន ៖ អាចជាឯកសារណាមួយដូចខាងក្រោម (នៅមានសុពលភាព និងមានបិទរូបថត)
- អត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួន
- លិខិតឆ្លងដែន
- ប័ណ្ណបើកបរ
- លិខិតបញ្ជាក់ពីការងារ និងប្រាក់ចំណូល
-
លិខិតពីកន្លែងការងារបច្ចុប្បន្ន បញ្ជាក់ពីតួនាទី និងរយៈពេលធ្វើការងារ និងអាសយដ្ឋានបច្ចុប្បន្ននៅកម្ពុជា។
- ឯកសារសម្គាល់ខ្លួន ៖ អាចជាឯកសារណាមួយដូចខាងក្រោម (នៅមានសុពលភាព និងមានបិទរូបថត)
- មានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមល័ក្ខខ័ណ្ឌកំណត់នៃកាតឥណទាន ធនាគារ ANZ Royal
- ទទួលបានលិខិតផ្តល់ជូន/លិខិតយល់ព្រម ហើយទទួលយកកាតឥណទានរបស់លោកអ្នកនៅសាខា ធនាគារ ANZ Royal ដែលលោកអ្នកដាក់ពាក្យស្នើសុំ។
- ពាក្យស្នើសុំកាតឥណទាន ធនាគារ ANZ Royal (PDF 438KB)
- ល័ក្ខខ័ណ្ឌនៃកាតឥណទាន ធនាគារ ANZ Royal (PDF 144KB)
- ថ្លៃសេវាកម្ម និងថ្លៃឈ្នួលផ្សេងៗរបស់កាតឥណទាន ធនាគារ ANZ Royal(PDF 180KB)
កម្មវិធីឯកសិទ្ឋិពិសេសនៃកាតឥណទានត្បូងពេជ្រ
លោកអ្នកត្រូវមានកម្មវិធី Adobe Reader ដើម្បីអាចមើលឯកសារប្រភេទ PDF ។ លោកអ្នកអាចទាញយកកម្មវិធី Adobe Reader មកប្រើដោយឥត គិតថ្លៃ។