អង្គការរ Passerelles Numeriques Cambodia (PNC)

អង្គការ Passerelles Numeriques Cambodia (PNC)

អង្គការ Passerelles Numeriques Cambodia (PNC) គឺជាអង្ការសប្បុសធម៌របស់បារាំងដែល
បានបង្កើតតាំងពីឆ្នាំ២០០៦។ អង្គការ PNC ផ្តោតលើការផ្ដល់ជំនួយទៅដល់យុវជនក្រីក្រ
អោយមានមធ្យោបាយសិក្សា និងបណ្ដុះវិជ្ជាជីវៈផ្នែកបច្ចេកវិទ្យាពត៌មាន (IT)។

ក្នុងឆ្នាំ២០០៩ ធានាគារ ANZ Royal និងអង្គការ PNC ចាប់ដៃគូរជាមួយគ្នាដើម្បីឆ្ពោះទៅ
ពង្រឹងសម្ថភាពការងារដែលអាចជួយសិស្សសានុស្សិត និងក្រុមគ្រួសារគេចផុតពីភាពក្រីក្រ
និងជួយជម្រុញការអភិវឌ្ឍន៏សង្គម និងសេដ្ឋកិច្ចប្រទេសជាតិ។

សម្រាប់ពត៌មានសូមចូលទៅគេហទំព័៖ Passerelles Numeriques Cambodia

ព្រឹត្តិការណ៍សំខាន់
Date Title
២០០៩

ធានាគារ ANZ Royal និង អង្គការ  PNC ចាប់ដៃគូរជាមួយគ្នា

អង្គការ  PNC ធ្វើកម្មសិក្សាដំបូងនៅធានាគារ ANZ Royal

២០១០ ក្រុមបច្ចេកវិទ្យាពត៌មាន (IT) របស់អង្គការ PNC បានធ្វើការលុប data ចេញពីកំព្យទ័រ hard disk របស់ធានាគារ ANZ Royal ចំនួន៣០០ សម្រាប់យកទៅធ្វើការបរិច្ចាក។ ក្នុងនោះធានាគារ ANZ Royal ក៏បានបរិច្ចាក ចំនួន៥០ ទៅដល់អង្គការ  PNC
ជាអ្នកឧបធ្ថម្ភធំរបស់ អង្គការ   PNC សម្រាប់កម្មវិធីសប្បុសធម៌ Les Relaisde la Solidarité (ចូលរួមដោយសិស្ស ៥០០)
២០១១

ទទួលនិស្សិតអង្គការ PNC មកហ្វឹកហ្វឺនការងារក្នុងរយៈពេល ៦ខែ រួចបានក្លាយជាបុគ្គលិកផ្នែក IT

ឧបត្ថម្ភមួកការពារចំនួន១០០ បណ្ណាល័យ និងសៀវភៅដល់និស្សិត

២០១២ ទទួលនិស្សិតអង្គការ PNC ជាបុគ្គលិកផ្នែករចនាគេហទំព័រ
២០១៣

ធានាគារ ANZ Royal ជាអ្នកឧបត្ថម្ភធំសម្រាប់កម្មវិធីជប់លៀងសប្បុរសធម៌ទីមួយ

រៀបចំឡើងនូវកម្មវិធីសហគមន៍ ជិះផងរើសផង​

២០១៥ ផ្ដល់អាហារូបករណ៍ដល់និស្សិត ១០រូប