ហេតុអ្វីត្រូវធ្វើការជា មួយយើង?
ហេតុអ្វីត្រូវធ្វើការជា មួយយើង?មានភាពទាក់ទាញនិងរក្សា
ទុកនូវបុគ្គលិកដែលមាន
សមត្ថភាពខ្ពស់។
យោងតាមការរីកចម្រើនគួរឲ្យកត់សម្គាល់របស់ ធនាគារ ANZ Royal និងក៏ដូចជាទំនាក់ ទំនងរបស់ធនាគារនេះ ជាមួយ ANZ Group បុគ្គលិករបស់យើងអាចទទួលបាន ឱកាសយ៉ាងច្រើន ទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់ខ្លួន។
ដើម្បីបន្តកិច្ចប្រឹងប្រែងរបស់យើងក្នុងការផ្តល់នូវឱកាសការងារជាច្រើនសម្រាប់ការអភិវឌ្ឍន៍ ជំនាញវិជ្ជាជីវៈ យើងបានរៀបចំផែនការអភិវឌ្ឍន៍និងបន្តវេនយ៉ាងម៉ត់ចត់ ដើម្បីបង្កើន សមត្ថភាពបុគ្គលិកក្នុងស្រុក។
ផែនការនេះកំពុងបន្តឈានទៅមុខតាមរយៈការបញ្ជូនបុគ្គលិកក្នុងស្រុករបស់យើងទៅធ្វើការ នៅក្រៅប្រទេសដើម្បីទទួលបាននូវបទពិសោធន៍ និងការយល់ដឹងអំពីបទដ្ឋានការងារ អន្តរជាតិ និងឱកាសពង្រីកបណ្ដាញការងារ។
លោកអ្នកត្រូវមានកម្មវិធី Adobe Reader ដើម្បីអាចមើលឯកសារប្រភេទ PDF ។ លោកអ្នកអាចទាញយកកម្មវិធី Adobe Reader មកប្រើដោយឥត គិតថ្លៃ។