ធនាគារ ANZ Royal សូមស្វាគមន៍

ធនាគារ ANZ Royal បានដំណើរការនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីខែកញ្ញា ឆ្នាំ 2005។
ធនាគារបានបង្កើតឡើងរួមគ្នារវាងធនាគារ Australia and New Zealand Banking Group Limited (ANZ)
ដែលជាធនាគារធំមួយក្នុងចំណោមធនាគារធំជាងគេបង្អស់លើពិភពលោក និងក្រុមហ៊ុន
Royal Group of Companies (RGC) ដែលជាសម្ព័ន្ធក្រុមហ៊ុនធំមួយក្នុងចំណោមសម្ព័ន្ធក្រុមហ៊ុន
ធំជាងគេក្នុងប្រទេសកម្ពុជា។ ធនាគារ ANZ មានភាគហ៊ុន 55%ក្នុងធនាគារ ANZ Royal ហើយ
ភាគហ៊ុន 45% ទៀតត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន RGC។

ធនាគារ ANZ Royal បានធ្វើបដិវត្តលើទីផ្សារហិរញ្ញវត្ថុនៅប្រទេសកម្ពុជាចាប់តាំងពីបើកដំណើរ
ការអាជីវកម្មរបស់ខ្លួនដោយផ្តល់នូវមុខងារជាច្រើនផ្សេងៗគ្នាលើបទពិសោធន៍សេវាកម្មធនាគារ
សម្រាប់ប្រជាជនកម្ពុជា។

យុទ្ធសាស្ត្ររបស់យើង

បំពេញតម្រូវការរបស់អតិថិជនជាគោលដៅនិងផ្តល់នូវបទពិសោធន៍សេវាកម្មធនាគារល្អគ្មានគូ
ប្រៀបតាមរយៈការប្រើប្រាស់សមត្ថភាពរបស់បុគ្គលិកផលិតផលនិងហេដ្ឋារចនាសម្ព័ន្ធការងារ
របស់យើងរួមជាមួយនឹង‘បណ្តាញទំនាក់ទំនងមហាតំបន់’ដ៏រឹងមាំ

ផ្នែក

សេវាកម្មធនាគារសម្រាប់សាជីវកម្ម – ស្ថាប័នសាជីវកម្មអន្តរជាតិ  (ក្រុមស្ថាប័នហិរញ្ញវត្ថុ
និងសម្ព័ន្ធបុត្រសម្ព័ន្ធជាសាកល) និងផ្នែកសេវាកម្មធនាគារ ពាណិជ្ជកម្ម និងសាជីវកម្ម

សេវាកម្មធនាគារសម្រាប់បុគ្គល – សេវាកម្មធនាគារសម្រាប់អថិតិជនជាន់ខ្ពស់ និងបណ្តាញសាខា